របៀប Restore អោយនៅ iOS 9.0.2 ដដែល ហើយមិនបាត់បង់ Cydia ទៀតផង
ឥឡូវនេះមានវិធីសាស្រ្តក្នុងការ Restore iOS 9 សម្រាប់ ឧបករណ៍ដែល Jailbreak រួចរាល់ អោយនៅជំនាន់ដដែល បានហើយ តែវាមិន ដំណើរការ ដោយ Cydia Impactor ទេ វាខុសពី Cydia Impactor។ Cydia Impactor វាដំណើរការ Restore ប្រព័ន្ធប្រតិបត្តិការ របស់អ្នក អោយនៅ ជំនាន់ដដែល និង បាត់បង់ Cydia ហើយមិនទាន់ ដើរសម្រាប់ iOS 9។ សម្រាប់ Tweak នេះវិញ វានឹង Restore ឧបករណ៍របស់ អ្នកចោល អោយនៅ ជំនាន់ iOS 9.0 ឬ 9.0.2 ថ្មីស្រឡាង លើកលែងតែ Cydia ទេ ដែលមិនបាត់បង់ វាប្រៀប ដូចជាឧបករណ៍ ដែលទើប នឹង Restore ហើយ Jailbreak រួចរាល់ចឹង។ តោះចាប់ផ្តើម៖
បញ្ជាក់៖ មុននឹងធ្វើការសាកល្បង ព្យាយាម អានអត្ថបទ និង ស្វែងយល់ អោយបាន ច្បាស់ជា មុនសិន ក្រុមការងារ ខេមបូ មិនទទួល ខុសត្រូវ សម្រាប់ មិត្តអ្នកអាន ដែលមិនបាន ធ្វើតាមការ ណែនាំច្បាស់លាស់ នោះទេ មួយវិញទៀត ប្រសិនបើ មិនចាំបាច់ កុំសាក ល្បងអី អាចនាំអោយ មានបញ្ហា និងពិបាក អោយអ្នក Restore ទៅកាន់ iOS 9.1 មិនអាច Jailbreak បាន។
តម្រូវការ
កុំព្យូទ័រដំណើរការដោយ Windows
ឧបករណ៍ដំណើរការដោយ iOS 9.0 ដល់ iOS 9.0.2 Jailbreak រួចជាស្រេច
ដំណាក់កាលចាប់ផ្តើម
បិទ Find My iPhone
បិទ Passcode
លុប iCloud ចេញពីឧបករណ៍របស់អ្នក
ចូលទៅកាន់ Cydia និង បន្ថែម Source http://apt-cydia.com
ស្វែងរក CydiaRestore iOS 9.0.2 និងតម្លើងវា
ត្រូវប្រាកដថា ឧបករណ៍ iPhone, iPad, iPod របស់អ្នកបាន ភ្ជាប់ទៅកាន់ Wireless ដូច ដែលកុំព្យូទ័រអ្នក កំពុងភ្ជាប់
ចូលទៅកាន់ Settings > Wifi និង មើល IP របស់អ្នក
បើកកម្មវិធីលើកុំព្យូទ័រដែលអ្នកបានទាញយក និង បំពេញ IP ដូចឧបករណ៍ របស់អ្នក ហើយចុចពាក្យ Open
នៅពេលចាប់ផ្តើមបើកសរសេរ root និង Enter
សម្រាប់ Password ធម្មតា alpine និង Enter
ពេលដែល ចូលបានហើយវាយពាក្យ DEL និង Enter ជាការស្រេច វានឹងធ្វើការ Restore ភ្លាម
ក្រុមការងារ ខេមបូ សង្ឈឹមថា មិត្តអ្នកអាន នឹងអនុវត្តន៍ វាបានដោយ ជោគជ័យ ប្រសិនបើអ្នក មានចម្ងល់ ឬ បញ្ហាផ្សេងៗ អ្នកអាច Comment នៅខាង ក្រោមនេះបាន!!!


No comments:
Post a Comment