Video part l
Video part ll
គន្លឹះដំណើរការ Portable Windows 8 តាម USB
ពេលខ្លះលោកអ្នកប្រហែលជាចង់បាន Windows មួយសម្រាប់ដាក់តាមខ្លួន ពេលទៅណាមកណាក្ដី ដោយគ្រាន់តែត្រូវការ Externel HDD ឫ Flash មួយប៉ុណ្ណោះ នោះលោកអ្នកកំពុងតែមកចំកន្លែងហើយ ។ ជាការពិតណាស់ កំណែប្រែ (Version) របស់ Windows 8 Enterprise មានមុខងារមួយដូចគ្នានេះដែរ ដែលមានឈ្មោះថា Windows To Go ដែលអនុញ្ញាតឲ្យលោកអ្នកធ្វើការដំឡើងកំណែប្រែ Portable របស់ Windows នៅលើ Flash Drive ដែលបានទទួលស្គាល់ (Certified Flash Drive)។ យ៉ាងណាម៉ិញ បើទោះជាលោកអ្នកមិនមាន Windows 8 Enterprise ឫក៏ Certified Flash Drive ក៏លោកអ្នកអាចបង្កើតជា Portable Windows បានដែរ ដោយអនុវត្តជាមួយ សំបុកអាយធី ដូចតទៅ៖

បញ្ជាក់ នេះមិនមែនជាការដំឡើង Windows ពី USB drive ទៅកាន់ Hard Disk របស់កុំព្យូទ័រនោះទេ តែជាការដំឡើង Windows ទៅលើ USB drive នោះតែម្ដង ដូចនេះ លោកអ្នកអាចប្រើប្រាស់ Windows នេះបានគ្រប់កុំព្យូទ័រដែលមាន boot ពី USB ។
អ្វីដែលលោកអ្នកត្រូវមាន៖
- បន្ទះឌីស (Disc) Windows ឫក៏ ISO image៖ សម្រាប់ធ្វើការដំឡើង Windows 8 ។
- USB Flash ៖ ប្រើសម្រាប់ផ្ទុក Windows OS ដើម្បីអាចដំណើរការបាន ។ លោកអ្នកក៏អាចប្រើប្រាស់ External Hard Drive បានផងដែរ ដែលវាមានល្បឿនដំណើរការប្រសើរជាង Flash Drive ។
- WinToUSB៖ គឺជាកម្មវិធីសម្រាប់ធ្វើការចម្លងឯកសារសម្រាប់ដំឡើង Windows ពីឌីសមកកាន់ Flash Drive ។
របៀបដំឡើង៖
ជាដំបូង សូមទាញយកកម្មវិធី WinToUSB ពី ទីនេះ និងដំណើរការ ។ ជាមួយគ្នានេះ សូមរៀបចំឌីស Windows ឫក៏ ISO ជាស្រេច ព្រោះថាលោកអ្នកនឹងត្រូវការវាសម្រាប់ប្រតិបត្តិការជាមួយនឹងកម្មវិធី WinToUSB ។ ប្រសិនបើលោកអ្នកមិនទាន់មានទេនោះ លោកអ្នកអាចទាញយកពី គេហទំព័រនេះ ។
នាពេលដែលលោកអ្នកដំណើរការកម្មវិធី លោកអ្នកនឹងឃើញមានផ្ទាំងដូចខាងក្រោម សូមចុចជម្រើសជា ISO ឫក៏ Disc ដើម្បីបញ្ចូល Windows ។

បន្ទាប់មកទៀត សូមចុច Next នោះលោកអ្នកនឹងតម្រូវឲ្យជ្រើសរើស USB Drive និងជ្រើសរើស Partition ។

- System Partition គឺជា Partition ចម្បងសម្រាប់ធ្វើការកំណត់ Active Boot Partition។ Partition នេះនឹងមានផ្ទុកនូវឯកសារមួយចំនួន ដូចជា Ntldr, Boot.ini, Ntdetect.com, bootmgr, BCD សម្រាប់ Windows ធ្វើការ boot ។

- Boot Partition គឺជា partition ដែលមានផ្ទុក Windows ដែលបានដំឡើង ។

- បន្ទាប់ពីរួចរាល់ សូមចុច Next នោះកម្មវិធី WinToUSB នឹងធ្វើការដំឡើង ដូចក្នុងរូបខាងក្រោម៖

លោកអ្នកនឹងត្រូវរង់ចាំក្នុងរយៈពេលមួយ យូរគួរសម អាស្រ័យលើល្បឿនក្នុងការ read/write របស់ USB របស់លោកអ្នក។ គួររំឮកផងដែរថា device ដែលមាន USB 3.0 នឹងលឿនជាង USB 2.0 ដល់ទៅ 10 ដងឯណោះ ។

បន្ទាប់ពីដំឡើងរួច សូមធ្វើការ restart និងធ្វើការផ្លាស់ប្ដរ BIOS setting ដើម្បីធ្វើការ boot ពី USB drive របស់លោកអ្នក។ ពេលនោះ Windows installation នឹងបង្ហាញឡើង ដែលលោកអ្នកនឹងត្រូវបញ្ចប់វាដូចដំឡើងក្នុង Hard disk drive ធម្មតាដូច្នោះដែរ។
បញ្ជាក់ លោកអ្នកនឹងត្រូវធ្វើការ boot ពី USB drive របស់លោកអ្នក នាពេលដែល Windows Installation ធ្វើការ restarts កុំព្យូទ័រ។


No comments:
Post a Comment