PanGu បានធ្វើការប្រកាស់នូវកំណែថ្មីរបស់ខ្លួនដែលអាចធ្វើការ Jailbreak iOS9 បាន។ នៅក្នុងគេហទំព័ររបស់ PanGu ថ្ងៃនេះបានធ្វើការដោយអោយទាញយកនូវកម្មវិធីជំនាន់ថ្មីរបស់ខ្លួន
ដែលអាច Support ជាមួយនឹងប្រពន្ធ័ដំណើរការ iOS9 ក្នុងការ Jailbreak រាល់ឧបករណ៍ដែលដំណើរការ iOS9។
PanGu ត្រូវបានគេទទួលស្គាល់ថាជាក្រុមអ្នក Hack iOS Operating System របស់ចិនដែលបានបង្កើតឡើងក្នុងបំបែកប្រពន្ធ័ដំណើរការ iOS តាំងពីជំនាន់ iOS7 មកម្ល៉េះ។
ចាប់តាំងពីក្រុមហ៊ុន Apple បានប្រកាសនូវកំណែថ្មីនៃ iOS គឺ iOS9 មក អ្នកជំនាញក្នុងការ Hack បានខិតខំធ្វើការបំបែកនូវដំណើរការថ្មីមួយនេះ។
ចំពោះពីវិធីក្នុងការ Jailbreak iOS9 យើងខ្ញុំនឹងធ្វើការចុះផ្សាយជាបន្តទៀត។ សូមរងចាំទាំងអស់គ្នា…!


No comments:
Post a Comment