ដំឡើង Theme និង Notification Center (មានភាសាខ្មែរ) របស់ iOS7 ឲ្យ Android
តាមប្រភពពី CAUG បានដាក់ឲ្យទាញយកនូវ កញ្ចប់កម្មវិធី ដែលអាចកែប្រែរូបរាង theme របស់ Android ឲ្យទៅជា iOS7 បាន និងបន្ថែមកកម្មវិធី Notification Center ដែលមានរូបរាងដូចនឹង iOS ហើយអ្វីដែលពិសេសនោះគឺមានជាភាសាខ្មែរទៀតផង។ ការកែប្រែនេះមានលទ្ធភាពត្រឹម 90% តែប៉ុណ្ណោះ បើលោកអ្នកចាប់អារម្មណ៍ចង់កែប្រែមើលតាមជំហានខាងក្រោមនេះ ៖
* តម្រូវការមុននឹងធ្វើការអនុវត្តន៍ ៖
- តម្រូវការទូរស័ព្ទ Androrid ដែលអាចមើលឃើញអក្សរខ្មែរបាន ព្រោះកម្មវិធី «មជ្ឈមណ្ឌលបញ្ជា» មានជាភាសាខ្មែរ។
– កម្មវិធីប្ដូរ themes មិនតម្រូវឲ្យទូរស័ព្ទមានភាសាខ្មែរក៏បាន។
* ទាញយកកញ្ចប់ Themes iOS7 សម្រាប់ Android ៖
- មុនដំបូងយើងត្រូវទាញយកកញ្ចប់កម្មវិធី និង Themes សម្រាប់ Android ដោយ ចុចទីនេះ ។
– ត្រូវពន្លាឯកសារ .Zip ហើយចម្លងទៅដាក់ក្នុងទូរស័ព្ទដើម្បីទុកដំឡើង។
– បើកកម្មវិធីគ្រប់គ្រងឯកសារ (File Manager) រួចចូលទៅរកឯកសារកម្មវិធី ហើយចុចដំឡើង។ លោកអ្នកត្រូវចុចដំឡើងទាំងបួនកម្មវិធីនោះ ។
- ពេលដំឡើងចប់សព្វគ្រប់អស់ហើយ វាមិនទាន់មានដំណើរការនៅឡើយទេ យើងត្រូវចុចបើកកម្មវិធី ៖

- iLauncher : ដើម្បីប្ដូរ Theme។
- iOS7 Go Locker : ដើម្បីប្ដូររូបរាងអេក្រង់ចាក់សោរបស់ Android។
- មជ្ឈមណ្ឌលបញ្ជា : ដើម្បីដំណើរការកម្មវិធីដែលមាននាទីជា Notification Center ហើយអ្វីដែលពិសេសនោះគឺកម្មវិធីនេះមានជាភាសាខ្មែរ។. * រូបរាងពេលប្ដូរ Style ឲ្យទូរស័ព្ទ Android ៖

រូបភាពលម្អអេក្រង់ (wallpapers) លោកអ្នកអាចរកបានជាច្រើនតាម Google ។ ដោយវាយពាក្យថា «iOS7 wallpaper» ឬ ចុចទីនេះ ។

No comments:
Post a Comment