03 March, 2015

TaiG​ ​បានបញ្ចេញ iOS 8 jailbreak tool ដែលមាន version 1.2

ក្រុម TaiG​ ​បានបញ្ចេញ iOS 8 jailbreak tool ដែលមាន version 1.2 ដើម្បីអាច jailbreak iOS 8.1.2 បានដោយជោគជ័យ​កាលពីថ្ងៃទី ៩ ខែ ធ្នូ នេះ។​ បើសិនលោកអ្នកប្រើប្រព័ន្ធកុំព្យូទ័រប្រតិបត្តិការដោយ Windows សូមអាន ឬ ទស្សនាការបង្រៀនពីរបៀប jailbreak  ជាជំហានងាយៗទាំងនេះ។ បើសិនលោកអ្នកប្រើកុំព្យូទ័រប្រព័ន្ធប្រតិបត្តិការ Mac លោកអ្នកត្រូវដើរលើ Visual Machine ដើម្បីតំណើរការ Windows លើ OS X ។

ចំណាំៈ កុំព្យូទ័រ Windows របស់លោកអ្នកត្រូវតំឡើងកម្មវិធី itunes ទើបអាចស្គាល់ឧបករណ៍ដែលដើរដោយ iOS ។

ទី១ iPhone, iPad, ឬ iPod របស់លោកអ្នកត្រូវតំឡើងទៅ version iOS 8.1.2 ជាមុនសិន ហើយយកល្អគឺទើបតែដំឡើងថ្មីៗនេះភ្លាម jailbreak ភ្លាម

ទី២ ភ្ជាប់ឧបករណ៍ iOS របស់លោកអ្នកទៅនឹងម៉ាស៊ីន Windows រួចហើយដក lock ចេញ (disable passcode lock) និងបិទ Find my iPhone

ទី៣ ដោនឡូត TaiG 1.2 ពីទំព័រដោនឡូតយើងខ្ញុំ (download page), ទាញវាមកទុកក្នុងកុំព្យូទ័រ ហើយតំណើរការវា (extract and run TaiG 1.2)

ទី៤​ ពេលនោះ TaiG​ នឹងស្គាល់ឧបករណ៍ iOS របស់អ្នក លោកអ្នកត្រូវដោះឆែកចេញពី (3K Assistant app install option) រូចចុកប៊ូតុង ចាប់ផ្តើមព៌ណបៃតង

ទី៥ ចាំដល់​ jailbreak ចប់ទើបបិទ កម្មវិធី​ TaiG

ទី៦ សូមរីករាយជាមួយ jailbreak iOS 8.1.2 ដោយចាប់ផ្តើមតំណើរការកម្មវិធី Cydia នៅលើឧបករណ៍ iOS របស់អ្នក ។

សូមរីករាយជាមួយការ​ jailbreak iOS 8.1.2 ដោយមិនគិតថ្លៃ លោកអ្នកគ្រាន់តែចំណាយពេលប្រហែល ៣០​ ទៅ ៤៥ នាទីប៉ុណ្ណោះ។

(អនុវត្តដោយការទទួលខុសត្រូវខ្លួនឯង បើមិនច្បាស់សូមទៅរកអ្នកជំនាញ ដើម្បីជៀសវាងការខូចខាតដោយប្រការផ្សេងៗ)

ប្រភពៈ http://www.idownloadblog.com/


2 comments: