បើសិនជាអ្នកមានទួនាទីជា អ្នកថែទាំប្រព័ន្ធកុំព្យូទ័រក្នុងស្ថាប័ណ្ណណាមួយ តើអ្នកគួរធ្វើយ៉ាងណា ពេលដែលអ្នកប្រើប្រាស់ភ្លេចលេខសំងាត់ ចូលទៅកាន់វិនដូវ(Window) របស់គេ។ កុំប្រាប់អោយសោះណាស់! ថាអ្នកនឹងឈូសវិនដូវនោះឡើងវិញ។ ការឈូសវិនដូវ មិនមែនជាជំរើសដ៏ឆ្លាតវៃសំរាប់អ្នកនោះទេរ ក្នុងការដោះស្រាយបញ្ហានេះ។ ខាងក្រោមនេះ ខ្ងុំនឹងណែនាំអំពីការប្រើប្រាស់ ActiveBoot សំរាប់ លុប(Hack) លេខសំងាត់គណនីអ្នកប្រើប្រាស់(User Account Password)។
តំរូវការសំរាប់អនុវត្តន៏
- កុំព្យូទ័រមានជាប់លេខសំងាត់ ១គ្រឿង
- មាន ឯកសារ អាយអេសអូ របស់ Active Boot(ActiveBoot ISO file)
- មាន ស៊ីឌីទទេរ(Blank CD) ១បន្ទះ
- មាន កន្លែងចាក់ស៊ីឌី(CD-ROM Drive)
- មានកម្មវិធី PowerISO
អនុវត្តន៏
3. ដំឡើងកម្មវិធី PowerISO ដែលអ្នកទាញយកបានរួចហើយ ព្រមទាំងមាននូវ លេខសងាត់(Serial Key) នៅទីនោះស្រាប់។
4. ដាក់ ស៊ីឌី ចូលក្នុង កន្លែងចាកស៊ីឌី(CD-ROM Drive)
5 ដំណើរការកម្មវីធី PowerISO មានសិទ្ធជាAdministrator(ចុច Mouse ស្តាំ ហើយជ្រើសយក Run As Administrator [សំរាប់ Window7 និង Window8])។
- ហើយចុចលើ ប៊ូតុងដែលមានរូបស៊ីឌី ដើម្បីធ្វើប៊ូត(Boot)តាមCD(អ្នកក៏អាចធ្វើBoot តាម USB Flash បានដែលបើអ្នកពេញចិត្តក្នុង PowerISO នេះ)
- ផ្ទាំងសំរាប់ប៊ឺនស៊ីឌី(Burn CD) បង្ហាញឡើង
1/ ស្វែងរកទីតាំងដែលអ្នកទុក ActiveBootDisk.ISO
2/ ជ្រើសយក ស៊ីឌីរ៉ូមដ្រាយ (CD-ROM Driver) ដែលលោកអ្នកដាក់ ស៊ីឌីរបស់អ្នកចូល។
3/ ពេលរួចរាល់ហើយ ចុចលើប៊ូតុង Burn។ រងចាំរហូតដល់វាដំណើរការចប់។
***** ខាងក្រោមនេះ ខ្ងុំនឹងយក វិនដូវសេវិន (Window7) មកជាឧទាហរណ៏សំរាប់ការចែករំលែកលើកនេះ។ ជាការពិត Active Boot មានប្រសិទ្ធភាពគ្រប់ វិនដូវ (Windows) ទាំងអស់។
6. ដំណើរការម៉ាស៊ីនឡើងវិញ(Restart Machine) ដោយមានស៊ីឌីក្នុងនោះដែរ។
7. កំនត់អោយប៊ូតពី ស៊ីឌី ក្នុង CMOS
8. Active Boot ចាប់ផ្តើមដំនើរការ។ រងចាំរហូតដល់ ចូលទៅដល់ Active Boot វិនដូវ(Window)។
9 . ជាធម្មតា ផ្ទាំងកម្មវិធី Active@ Password Changer បង្ហាញដោយស្វ័យប្រវត្តិ។ តែបើមិនដូច្នោះទេរ អ្នកអាចចុចទៅលើ និម្មិត្តសញ្ញារូបសោរ លើ ActiveBoot Taskbar។
- ជ្រើសយកជំរើសទីពីរ ហើយចុចលើ ប៊ូតុង Next
- ជ្រើសយក ដ្រាយ(Drive)ដែលអ្នកដំឡើងWindow(Window Partition)។ បន្ទាប់មកចុចលើប៊ូតុងNext។
- ហើយចុចប៊ូតុង Next។
- ផ្ទាំង SAM Processing បង្ហាញឡើង សូមចុច Yes
- ផ្ទាំង បញ្ចីគណនីអ្នកប្រើប្រាស់កុំព្យូទ័របង្ហាញឡើង។ សូមជ្រើសយក គណនីណាមួយដែលអ្នកចង់ បំបែកលេខសំងាត់។ ទីនេះ ខ្ងុំសូមជ្រើសយក គណនី khmerosa ដើម្បីបំបែក។ ហើយចុចប៊ូតុងNext។
- ធីកយក Clear this User’s Password។
ហើយចុចលើប៊ូតុង Apply Changes។
ជាចុងក្រោយចុចលើប៊ូតុង Finish។
ដំណើរការ កុំព្យូទ័ររបស់អ្នកឡើងវិញ ដោយដកស៊ីឌីចេញ។
ចំណាំ៖ វិធីនេះ អាចប្រើបានគ្រប់ប្រភេទ គណនីអ្នកប្រើប្រាស់កុំព្យូទ័រទាំងអស់។ មិនថាជា Administrator នោះទេរ។

No comments:
Post a Comment